រៀបការជាមួយស្វាមីបានជាងមួយខែទៅហើយ នាងខ្ញុំនៅមិនទាន់បានស្គាល់
រៀបការជាមួយស្វាមីបានជាងមួយខែទៅហើយ នាងខ្ញុំនៅមិនទាន់បានស្គាល់រសជាតិស្នេហ៍ដែលស្វាមីបានប្រគល់មកឲ្យខ្ញុំដូចនារីទូទៅដែលតែងតែត្រូវទទួលបានរស់ជាតិបែបនេះតាំងពីយប់ថ្ងៃផ្សំដំណេកនោះនៅឡើយ។ ភាពមិនប្រក្រតីនេះ នាងខ្ញុំមិនបានលើកយកទៅជម្រាបឪពុកម្តាយរបស់ខ្ញុំឲ្យគាត់បានដឹងនៅឡើយទេ ដោយខ្ញុំគិតថា ខ្ញុំនឹងរកមូលហេតុនៃបញ្ហានេះដោយខ្លួនឯង រួចហើយចាំយករឿងនេះទៅជម្រាបពួកលោកេជាក្រោយ។
តែនាងខ្ញុំបានគិតក្នុងចិត្តថា មូលហេតុដែលស្វាមីខ្ញុំមានភាពសោះអង្គើយចំពោះខ្ញុំក្នុងបញ្ហាដំណេកនេះ គឺអាចមកពីគាត់មានសង្សារស្រឡាញ់គ្នាប្តូរផ្តាច់រួចទៅហើយ តែត្រូវមករៀបការជាមួយខ្ញុំតាមការទុកដាក់របស់ចាស់ទុំទាំងសងខាងដោយបង្ខំចិត្ត បើមិនដូច្នោះទេមានតែស្វាមីខ្ញុំជាមនុស្សខ្ទើយ ប៉ុន្តែហេតុផលចុងក្រោយនេះពិតជាមិនអាចទៅរួចឡើយព្រោះស្វាមីនាងខ្ញុំជាមនុស្សប្រុសម្នាក់ដែលមានកាយសម្បទាមាំមួនហើយសង្ហារពេញតួជាប្រុសពិតៗ។ មានយប់មួយនោះស្វាមីនាងខ្ញុំ បានមកពីញាំការមិត្តភក្កិរបស់គាត់ដោយមានមិត្តភក្កិជាអ្នកជូនមក ព្រោះគាត់ស្រវឹងស្រាទន់ដៃ ទន់ជើងលែងដឹងខ្លួនទៅហើយ។ ជាឲកាសល្អ នៅក្នុងយប់នោះខ្ញុំក៏បានសម្រេចចិត្តថាត្រូវតែឆែកឆេរមើលរបស់របរកេរ្ត៍ខ្មាស់របស់គាត់ដើម្បីឲ្យដឹងច្បាស់ថាតើគាត់មានភាពប្រក្រតី ឬយ៉ាងណា? គិតដូចនេះហើយនាងខ្ញុំក៏បានចាប់សម្រាតសម្លៀកបំពាក់របស់អស់គ្មានសល់ សល់តែរូបកាយននលគកដ៏ស្រស់សង្ហារមានសាច់ដុំធំៗជាពិសេសមានសាច់ដុំពោះប្រាំមួយកង់ទៀត បើនារីណាបានឃើញហើយមុខជាបាក់ចិត្តលង់ស្រឡាញ់ ដកចិត្តមិនរួចនោះឡើយ តែអ្វីដែលនាំឲ្យនាងខ្ញុំស្រងាកចិត្តហើយទាញតម្លៃរបស់ស្វាមីនាងខ្ញុំឲ្យធ្លាក់ចុះរហូតប្រៀបមិនស្មើរនឹងមនុស្សប្រុសដែលមានរួបអាក្រក់ម្នាក់នោះ គឺអាអូនតូច ឬកេរ្ត៍ខ្មាស់របស់ស្វាមីនាងខ្ញុំតូចប៉ុនកូនដៃដូចកូនក្មេងអាយុក្រោមប្រាំឆ្នាំអីចឹង។
នាងខ្ញុំមានការខកចិត្តជាខ្លាំងបន្ទាប់ពីបានដឹងរឿងពិតរបស់ស្វាមីហើយក៏បានដឹងពីមូលហេតុដែលគាត់មិនប៉ះពាល់ខ្ញុំតាំងពីថ្ងៃរៀបការរហូតមកទល់នឹងពេលនេះផងដែរ។ នាងខ្ញុំមិនហ៊ានហារមាត់លើករឿងនេះទៅនិយាយជាមួយអ្នកណាឡើយ សូម្បីតែជាមួយឪពុកម្តាយព្រោះខ្ញុំមានអារម្មណ៍ថាវាជារឿងដែលគួរឲ្យខ្មាស់អៀនជាទីបំផុតនៅពេលដែលខ្ញុំជាមនុស្សស្រីលលើកយករឿងនេះមកនិយាយ។
ថ្ងៃមួយ នាងខ្ញុំបានលើកយករឿងនេះមកនិយាយជាមួយស្វាមីនាងខ្ញុំចំៗតែម្តង ដោយដំបូងខ្ញុំបានសួរគាត់ពីមូលហេតុដែលគាត់មិនព្រមរួមដំណេកជាមួយខ្ញុំ? ដោយខ្ញុំគិតថា គាត់ប្រាកដជាលាក់បាំងរឿងនេះជាមួយខ្ញុំ តែវាមិនអីចឹងទេគាត់បានរ៉ាយរ៉ាប់ប្រាប់ពីអាថ៌កំបាំងរបស់គាត់ឲ្យខ្ញុំបានដឹង ថែមទាំងបានប្រាប់ខ្ញុំទៀតថា មួយជីវិតនេះគាត់មិនអាចមានកូនបានឡើយ។
វាជាចម្លើយដែលផុសចេញពីបេះដូងរបស់ស្វាមីនាងខ្ញុំអមដោយដំណក់ទឹកភ្នែកផងនោះបានញាំងអោយបេះដូងខ្ញុំត្រូវញ័ររញ្ជួយរហូតដល់ស្រក់ទឹកភ្នែកតាមគាត់ នៅពេលដែលគាត់និយាយថាគាត់មិនចង់កើតមកជាមនុស្សបែបនេះឡើយ តែមិនដឹងជាកម្មអកុសលអ្វីរបស់គាត់ ដែលលកបណ្តាល់ឲ្យគាត់ក្លាយទៅជាមនុស្សប្រុសបែបនេះ ហើយគាត់ក៏បានសុំទោសខ្ញុំជាច្រើន។ គាត់មិនចង់រៀបការជាមួយខ្ញុំទេ តែគាត់គផរពតាមការស្នើសុំរបស់ឪពុកម្តាយគាត់បូករួមនឹងនិស្ស័យដែលគាត់មានមកលើខ្ញុំផងនោះទើបនាំឲ្យអាពាហ៍ពិពាហ៍នេះកើតឡើង ព្រោះកន្លងមកគាត់បានបដិសេដមិនព្រមរៀបការជាមួយស្រីផ្សេងអស់ជាច្រើននាក់មកហើយ។
ស្វាមីនាងខ្ញុំបានបញ្ជាក់ទាំងទឹកភ្នែកទៀតថា គាត់ក៏មានតម្រេកជាមួយនាងខ្ញុំដែរតែគាត់គ្មានភាពក្លាហានគ្រប់គ្រាន់ក្នុងការធ្វើរឿងនេះ ព្រោះតែភាពខ្មាស់អៀនជាពិសេសគាត់បារម្ភខ្លាចក្រែងខ្ញុំដឹងរឿងនេះហើយមានការខកចិត្តចំពោះគាត់ អាច់ឈានទៅរកការបែកបាក់ជាមួយគាត់ស្របពេលដែលគាត់កំពុងតែស្រឡាញ់ខ្ញុំកាន់តែខ្លាំងឡើងៗ គាត់បានត្រឹមតែគេងបែរខ្នងបង្ហូរទឹកភ្នែកអាណិតខ្លួនឯងតែប៉ុណ្ណោះ តែពេលនេះគាត់បានពិចារណាច្បាស់លាស់ហើយគឺគាត់ទុកសិទ្ធឲ្យខ្ញុំជាអ្នកសម្រេចថាខ្ញុំត្រូវរស់នៅជាមួយគាត់រហូត ឬខ្ញុំត្រូវចាក់ចេញ?
តើនាងខ្ញុំគួរធ្វើយ៉ាងណាចំពោះរឿងនេះ? រវាងការអាណិត នឹងអនាគតខ្លួនឯងដែលត្រូវអត់មានកូនបើសិនជារស់នៅជាមួយគាត់ តើខ្ញុំគួរជ្រើសរើសយកមួយណា?
![]() |
| married for a month but never get happiness from her |
ចំណាំ៖ សូមជួយចែករំលែកអោយមិត្តភក្កិរបស់អ្នកបានអាន និងជួយផ្តល់ជាយោបល់ដល់គាត់ផង
រៀបការជាមួយស្វាមីបានជាងមួយខែទៅហើយ នាងខ្ញុំនៅមិនទាន់បានស្គាល់
Reviewed by 4UP-REASONS
on
July 08, 2017
Rating:
Reviewed by 4UP-REASONS
on
July 08, 2017
Rating:

No comments: